(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំបាយថ្ងៃត្រង់ ជាមួយគណៈកម្មាធិការនៃតំណាងអចិន្រៃ្តយ៍ប្រចាំអាស៊ាន (CPR) ដើម្បីផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងការងាររបស់លេខាធិការដ្ឋានអាស៊ាន រួមទាំងតាមរយៈការបង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរជាមួយ CPR ក្នុងការបម្រើឱ្យផលប្រយោជន៍របស់ប្រទេសសមាជិកអាស៊ានទាំងអស់។

នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីខួប៧៤ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះដែរ លោកអគ្គលេខាធិការអាស៊ាន បានគូសរំលេចពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ហើយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយភាគីចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕