(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ រុស្ស៉ី ដាក់ប្រធានតុលារឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន

៣៖ ក្រសួងការបរទេស៖ វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយចក្ខុវិស័យសម្រាប់អនាគត

៤៖ គុយបា ហៅការវាយប្រហារលើស្ថានទូតរបស់ខ្លួន ប្រចាំសហរដ្ឋអាមេរិក ជាទង្វើភេរវកម្ម

៥៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣

៦៖ លោក ហ្សេលេនស្គី ថារថក្រោះអាមេរិក Abrams ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែនហើយ

៧៖ រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់១៤០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី

៨៖ លោក ចូ បៃដិន ទទួលស្គាល់ប្រជាជាតិដីកោះចំនួន ២ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថាជា «រដ្ឋអធិបតេយ្យ និងឯករាជ្យ» ដើម្បីរាំងខ្ទប់ឥទ្ធិពលរបស់ចិន

៩៖​ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ២៦ ខែកញ្ញា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.៣លាននាក់

១០៖ រដ្ឋមន្រ្តីការបរទេសចិន៖ ទីក្រុងប៉េកាំងនឹងប្រឆាំងសកម្មភាពពង្រីកសម្ព័ន្ធភាពយោធា ដែលគ្មានការកោតក្រែង

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៩,០៤៣នាក់, ដូសទី៣ចំនួន ១០,៧៥៣,០០៦នាក់, ដូសទី៤ចំនួន ៥,៣៦៨,៧២៧នាក់, ដូសទី៥ចំនួន ២,០៤១,៧៥៩នាក់ និងដូសទី៦ចំនួន ៥៤៥,៦៩៥នាក់ (គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣)

១២៖ សកម្មជនដឹកនាំបាតុកម្មនៅប្រទេសថៃ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ

១៣៖ លោក យូន ព្រមានថាថ្ងៃអវសាននៃរបបដឹកនាំលោក គីម ជុងអ៊ុន នឹងមកដល់ បើកូរ៉េខាងជើងហ៊ានប្រើអាវុធនុយក្លេអ៊ែរ

១៤៖ កូរ៉េខាងត្បូងបើកកិច្ចពិភាក្សាជាន់ខ្ពស់ត្រីភាគី ជាមួយជប៉ុននិងចិន

១៥៖ វិភាគអន្តរជាតិ៖ ទាស់គ្នាជាមួយឥណ្ឌា ហេតុអ្វីកាណាដា ខ្វះការគាំទ្រពីសម្ព័ន្ធមិត្ត?

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន HYBE ប្រកាសថា សមាជិក BTS ដែលនៅសេសសល់ទំនងជាចូល បំពេញកាតព្វកិច្ចយោធានៅចុងឆ្នាំនេះ

២៖ តារាស្រី Amber Heard លេចមុខក្នុងខ្សែភាពយន្តឡើងវិញ បន្ទាប់ពីតស៊ូក្ដីក្ដាំជាមួយអតីតស្វាមី គឺតារាសម្ដែង Jonny Depp ជាង៣ឆ្នាំ

៣៖ ជំនួបរវាង Ajax និង Feyenoord ដែលបានបោះបង់ចោលនោះ នឹងធ្វើឡើងវិញនាថ្ងៃពុធ នៅពីក្រោយការបិទទ្វារ

៤៖ Ajax បណ្តេញនាយកផ្នែកបច្ចេកទេស Mislintat ចេញពីតំណែង ដោយសារលទ្ធផលមិនល្អ

៥៖ ឥឡូវនេះសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei អាចធ្វើការទាញយក App «Fresh News» បានហើយ

៦៖ Amazon បោះទុនខ្ទង់ ៤ពាន់លានដុល្លារនៅក្នុងកិច្ចព្រមព្រៀងបង្កើត AI ជាមួយនឹង Anthropic

៧៖ កីឡាករកូនកាត់ខ្មែរ-បារាំង Antoine បំបែកកំណត់ត្រាជាតិ លើវិញ្ញាសាហែលរបៀបផ្ងារ ៥០ម៉ែត្រ

៨៖ ប្រធានស្ដីទីប្រដាល់គុនខ្មែរ សំណូមពរមន្ដ្រីបច្ចេកទេសឲ្យខំប្រឹងរៀន ខណៈអ្នកអវត្តមានមិនឲ្យចេញវិញ្ញាបនបត្រឡើយ

៩៖ Rice ជួបបញ្ហារបួសតិចតួច នៅអំឡុង Arsenal លេងស្មើទល់នឹង Spurs


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)