(ព្រៃវែង)៖ លោក សេង គន្ធ ប្រធានក្រុមការងារចុះជួយយុវជន ស្រុកស៊ីធរកណ្តាល ព្រៃវែង និងក្រុមការងារ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកថវិកាបំប៉ន ជាង៧លានរៀលរបស់លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រែវែង និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់ត្រៀមប្រឡងបាក់ឌុប។
លោក សេង គន្ធ បានផ្តាំផ្ញើការសួរសុខទុក្ខពីលោក ស សុខា និងលោក ហែម ដារិទ្ធ ដល់លោកគ្រូអ្នកគ្រូដែលស្ម័គ្រចិត្តបង្រៀនបំប៉នដល់សិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកសណ្តែក និងវិទ្យាល័យដើមថ្នឹង។
ការនាំយកថវិកាដែលត្រូវចែកជូនរួមមាន៖ ១.លោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត១១នាក់ (ម្នាក់២៤ម៉ឺនរៀល) ២.លោកគ្រូអ្នកគ្រូចូលរួម៤០នាក់ (ម្នាក់៣ម៉ឺនរៀល ) ៣.សិស្សានុសិស្សត្រៀមប្រឡង១២០នាក់ (ម្នាក់១ម៉ឺនរៀល) ៤.ជូន សសយក ស្រុក១០០នាក់ (ម្នាក់១ម៉ឺនរៀល) ៥.ទឹកបរិសុទ្ធ០៨កេះ ៦. ក្រុមសាព័តមាន៣ប៉ុស្តិ៍ ៧.ជួលផ្ទះបើកស្នាក់ការ សសយក សរុបថវិកាទាំងអស់ចំនួន ៧លាន៤សែនរៀន៕