Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីអធិការកិច្ច ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងប្រចាំសប្តាហ៍

26-09-2023 17:19

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានវិទ្យាស្ថានជាតិអធិការកិច្ច និងប្រធាននាយកដ្ឋាន សរុបចំនួន៥០រូប៕