(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ២៨ករណី ឃាត់ខ្លួនជនសង្ស័យ ៧៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ខ្លួន ៣៦នាក់
* ករណីប្រើប្រាស់ ១០ករណី ឃាត់ខ្លួន៣០នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន៨នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៨៥១ករណី ឃាត់ខ្លួ​ន ១៤,៤៧៧នាក់ (ស្រី៩៤៧នាក់)៕