(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីសម្រច ស្ដីពីការបង្កើតក្រុមតាមដាន និងដោះស្រាយបញ្ហាប្រឈមលើផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផល ដើម្បីបង្កើនចំណូលដល់កសិករ និង ជំរុញឲ្យកសិករចេះធ្វើការវីភាគ តាមរយៈការកាត់បន្ថយថ្លៃដើម។ នេះបើតាមសេចក្តីសម្រេចរបស់ ក្រសួងកសិកម្ម ដែលចេញនៅថ្ងៃម្សិលមិញ។
សេចក្ដីសម្រេច របស់ក្រសួងកសិកម្ម ចេញផ្សាយកាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមការងារនេះ មានសមាសភាព១៩នាក់ដឹកនាំដោយ លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រុមការងារនេះមានតួនាទីជំរុញកំណើនផលិតភាពកសិកម្មតាមរយៈពិពិធកម្មកសិកម្ម និងការអនុវត្តកសិកម្មល្អប្រកបដោយភាពវៃឆ្លាត និងដើម្បី តាមដាននិងអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលានូវបញ្ហាប្រឈមលើផលិតកម្ម និងទីផ្សារកសិផល នៅកម្ពុជា។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖