(កម្ពុជា)៖ អ្នកប្រើប្រាស់ប្រាកដជាបានស្គាល់ App បណ្តាញផ្សព្វផ្សាយសារព័ត៌មាន Fresh News រួចមកហើយដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទទួលបាននូវព័ត៌មានរហ័ស និងទាន់ពេលវេលា។ កាន់តែពិសេសឥលូវនេះសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei ដែលពុំមាន Play Store ក៏អាចធ្វើការទាញយក App «Fresh News» បានផងដែល តាមរយៈ AppGallery ដែលមានស្រាប់។

អង្គភាពបណ្តាញសារព័ត៌មាន Fresh News បានបង្កើនការផ្សព្វផ្សាយរបស់ខ្លួនកាន់តែទូលំទូលាយដែលបានបង្កើតជា App ថ្មីមួយដាក់ចូលនៅក្នុង AppGallery ដែលមាននៅក្នុងស្មាតហ្វូន Huawei ក្នុងគោលបំណងផ្តល់ជូននូវភាពងាយស្រួលក្នុងការតាមដានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ។ ដូចដែលបានដឹងរួចមកហើយថា Huawei ពុំត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ Play Store ដែលជាឃ្លាំងផ្ទុកកម្មវិធីដូចទៅនឹងក្រុមហ៊ុនស្មាតហ្វូន Android ដទៃទៀតនោះទេ ក្រោយផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន ដែលបានបង្កជាជម្លោះរវាង Google និង Huawei។

គួរបញ្ជាក់ដែរថា App «Fresh News» ដែលកំពុងដាក់ឱ្យទាញយកនៅលើ AppGallery ដែលជា App ផ្ទាល់ខ្លួនរបស់ Huawei នោះគឺជាកម្មវិធីសម្រាប់ប្រើប្រាស់នៅក្នុងស្មាតហ្វូន Android ដដែល ប៉ុន្តែចំណុចដែលខុសគ្នានៅលើ AppGallery នោះគឺពុំមានសេវាកម្ម Google Service។

ដូច្នេះសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei អាចធ្វើការទាញយក App «Fresh News» បានហើយនៅលើ AppGallery។ ដើម្បីអាចទាញយកបានគ្រាន់តែវាយពាក្យ «Fresh News» ឬចូលនៅកាន់តំណ Link ខាងក្រោមនឹងជ្រើសយកពាក្យ Install ជាការស្រេច។
Link here: https://appgallery.huawei.com/app/C101336599