(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អ្នកការទូតអាមេរិក៖ ចារកម្មនៃក្រុមប្រទេស Five Eyes បានជួយប្រទេសកាណាដាក្នុងការភ្ជាប់ឥណ្ឌា ទៅនឹងការធ្វើឃាតលើមេដឹកនាំសាសនា Sikh

៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញមកដល់មាតុភូមិកម្ពុជាដោយសុវត្ថិភាព ក្រោយអញ្ជើញចូលរួម «មហាសន្និបាត UN លើកទី៧៨» នៅទីក្រុងញូវយ៉ក

៤៖ បារាំង ប្រកាសដកឯកអគ្គរដ្ឋទូត និងកងទ័ពចេញពីប្រទេសនីហ្សេ ក្រោយរដ្ឋប្រហារ

៥៖ ការផ្សព្វផ្សាយរូបភាពវិដេអូ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square គឺពុំមានគិតថ្លៃនោះទេ ដោយសារតែការស្រឡាញ់គាំទ្ររបស់កូនខ្មែរម្នាក់ធ្វើការក្នុងក្រុមហ៊ុន Billboard ជួយចាត់ចែងចាក់ផ្សាយ

៦៖ ប្រមុខពាណិជ្ជកម្ម EU ថាទំនាក់ទំនងចិន និងសហភាពអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវបំបែក

៧៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ លោក David Soth ដែលសម្របសម្រួលជាមួយនឹងក្រុមហ៊ុន ផ្សព្វផ្សាយរូបភាពស្វាគមន៍សម្តេច តាមដងវិថីទីក្រុងញូវយ៉ក ពិសេសនៅ Time Square ដោយមិនគិតថ្លៃ

៨៖ កូរ៉េខាងជើងថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ី គឺជាធម្មជាតិនៃភាពជាអ្នកជិតខាង

៩៖ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី សម្តែងការសោកស្តាយចំពោះ ការចោទប្រកាន់គ្មានមូលដ្ឋានលើការផ្សព្វផ្សាយគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមផ្ទាំងប៉ាណូនៅតំបន់ Time Square នាទីក្រុងញូវយ៉ក

១០៖ ចិនអះអាងថា ខ្លួនចាត់វិធានការចាំបាច់ស្របតាមច្បាប់ ដើម្បីរារាំងនិងបណ្តេញទូកហ្វីលីពីន នៅសមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ

១១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណបងប្អូនខ្មែរជាង ២៥០០នាក់ នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយសម្តេច នាទីក្រុងញូវយ៉ក

១២៖ រុស្ស៉ី អះអាងពីការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Kursk និង Belgorod

១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពន្លឿនកិច្ចចរចាលើសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគរវាងកម្ពុជា និងឥណ្ឌា

១៤៖ តៃវ៉ាន់ រំពឹងថា អាចនឹងដាក់ឱ្យប្រើប្រាស់នាវាមុជទឹកថ្មី២គ្រឿង នៅឆ្នាំ២០២៧

១៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ានត្រូវរួបរួមគ្នាជាសំឡេងតែមួយ ដើម្បីបញ្ចប់រាល់ជម្លោះនៅមីយ៉ាន់ម៉ា

១៦៖ យោធាអ៊ុយក្រែនអះអាងថា ការវាយប្រហារមីស៉ីលនិងដ្រូនរបស់រុស្ស៉ី លើកំពង់ផែ Odesa បង្កឱ្យមានការខូចខាតធ្ងន់

១៧៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ៖ ទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា-អាមេរិក ដែលអាចធ្វើទៅបាន លុះត្រាតែមានប្រយោជន៍រួមកើតឡើង

១៨៖ ផ្ទះអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ត្រូវបានឆែកឆេរក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ ពាក់ព័ន្ធបណ្តាញល្បែងស៉ីសងតាមអនឡាញ

១៩៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរប្រាប់អង្គការសហប្រជាជាតិថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីខ្លួនទេ​​ ហើយគួរបញ្ឈប់ការចោទប្រកាន់តទៅទៀត

២០៖ អាជ្ញាធរអាស៊ៃបៃហ្សង់ អំពាវនាវឲ្យពលរដ្ឋអាមេនីក្នុងតំបន់ Karabakh ប្រគល់អាវុធ

២១៖ លោក ហ្សង់-ហ្វ្រង់ស័រ៖ ទាំងសម្តេចធិបតី និងអនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក សុទ្ធតែសម្តែងឆន្ទៈធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែប្រសើរ

២២៖ សហរដ្ឋអាមេរិក នឹងបើកស្ថានទូត នៅក្នុងប្រទេសដែនកោះ Cook Islands និង Niue

២៣៖ ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន Pfizer បង្ហាញបំណងចង់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

- ព័ត៌មាន Fresh News Plus

១៖ ត្រកូល iPhone 15 បំបែកកំណត់ត្រាការលក់នៅក្នុងប្រទេសចិនកើនឡើងជាងម៉ូដែលមុនទ្វេដង

២៖ បុគ្គលិកជាន់ខ្ពស់របស់ X ប្រចាំនៅឥណ្ឌាប្រកាសលាលែងពីតំណែង

៣៖ Taylor Swift ចូលរួមលើកទឹកចិត្តការប្រកួតរបស់ Travis Kelce តារា NFL បន្ទាប់ពីមានពាក្យចចាមអារ៉ាមស្នេហានឹងគ្នា

៤៖ Vivo កំពុងធ្វើការលើស្មាតហ្វូនអេក្រង់បត់ថ្មីពីរម៉ូដែលទៀតដែលមានតម្លៃសមរម្យជាងមុន​


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)