(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តខ្មែរ បានបញ្ជាក់ថា នៅក្នុងរយៈពេលមួយសតវត្សរ៍ដំបូង ក្រោយទទួលបានឯករាជ្យពីនឹមអាណានិគមន៍បារាំង នៅមិនទាន់មានសម័យកាលណាមួយ ដែលមានសន្តិភាពវែងជាងសម័យកាលនេះទេ។

ក្នុងនាមជាអ្នកជំនាញផ្នែកប្រវត្តិសាស្រ្តខ្មែរ លោកបានអំពាវនាវទៅកាន់កូនខ្មែរ និងរដ្ឋាភិបាលខ្មែរថា៖ «ដូច្នេះកូនខ្មែរត្រូវចូលរួមថែរក្សាសន្តិភាព តាមរយៈការមិនត្រូវងាយជឿ មិនត្រូវងាយស្ដាប់ ត្រូវពិចារណា និងឲ្យតម្លៃទៅលើគុណធម៌ សីលធម៌ សម្រាប់ការអភិវឌ្ឍជាតិ ត្រូវដឹងខុស ដឹងត្រូវ និងត្រូវពិចារណាទាំងអស់គ្នានូវយុត្តិធម៌សង្គមជាតិយើង»

សូមទស្សនាកិច្ចសម្ភាសន៍លោកសាស្រ្តចារ្យ សំបូរ ម៉ាណ្ណារ៉ា ដូចតទៅ៖