(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា បានបញ្ជាក់ថា ផលចំណេញចំនួន៣ ដែលកម្ពុជាទទួលបាន ក្រោយការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ផលចំណេញ ទាំង៣ ដែលអ្នកជំនាញផ្នែកប្រវត្តិសាស្រ្តខ្មែរ ខាងលើបង្ហាញឲ្យដឹងនោះរួមមាន៖ ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាតំបន់រមណីយដ្ឋានប្រាសាទខ្មែរ ធ្វើឲ្យចំនួនអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តមានការកើតឡើង និងក្លាយជាធនធានជាតិ ដ៏សំខាន់លើកិច្ចការងារប្រវត្តិសាស្រ្ត និងធ្វើឲ្យមានការចាប់អារម្មណ៍ យល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ខ្មែរ ក៏ដូចជាសង្គមខ្មែរនាសម័យកាលនីមួយៗ។

សូមទស្សនាការលើកឡើងរបស់ លោកសាស្រ្តចារ្យ សំបូរ ម៉ាណ្ណារ៉ា ដូចតទៅ៖