(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ បានលើកឡើងថា ក្រោយតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយនោះ ជំហានបន្ទាប់ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋត្រូវធ្វើបន្តគឺ សិក្សាស្រាវជ្រាវ ទៅទស្សនាដោយផ្ទាល់ និងផ្សព្វផ្សាយ។

បើតាមការលើកឡើងរបស់អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរខាងលើ, រាជរដ្ឋាភិបាលត្រូវផ្ដល់ភាពងាយស្រួលស្រួលក្នុងការសិក្សា ចងក្រងស្រាវជ្រាវបន្ថែមពីប្រវត្តិផ្សេងៗ របស់តំបន់ប្រាសាទកោះកេរ ខណៈដែលប្រជាពលរដ្ឋគួរចំណាយពេលទៅទស្សនាដោយផ្ទាល់ និងចូលរួមផ្សព្វផ្សាយបន្ថែមទៀតទាំងឆាកជាតិ និងអន្តរជាតិ។

សូមទស្សនាការលើកឡើងរបស់ លោកសាស្រ្តចារ្យ សំបូរ ម៉ាណ្ណារ៉ា ដូចតទៅ៖