លោក សំបូរ ម៉ាណ្ណារ៉ា៖ កត្តាសំខាន់ៗ ៣ចំណុច នាំឲ្យតំបន់ប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក (Video inside)
25-09-2023 17:06
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» របស់ដូនតាកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ថ្លែងនៅក្នុងកម្មវិធី Fresh Talk លោកស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា អ្នកជំនាញប្រវត្តិសាស្រ្តខ្មែរ បានលើកឡើងថា មានកត្តាសំខាន់ៗចំនួន៣ ដែលនាំឲ្យតំបន់ប្រាសាទកោះកេរ ក្លាយជាសម្បត្តិបតិកភណ្ឌពិភពលោក។ កត្តាសំខាន់ទាំង៣នោះរួមមាន៖ ពេលវេលា (កាល), ការសិក្សារៀនសូត្រ(ភាពឆ្នៃប្រឌិត) និងការបង្រួបបង្រួមជាតិជាដើម។
សូមស្ដាប់កិច្ចសម្ភាសន៍លោកសាស្រ្តចារ្យ សំបូរ ម៉ាណ្ណារ៉ា ដូចតទៅ៖