(ព្រះវិហារ)៖ សមាគមខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ព្រមទាំងទាំងបណ្តាលយុវជនសង្គមស៊ីវិលនានា បានធ្វើដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកកេរ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងនោះ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ ក៏ដូចជាសហការីទាំងអស់ បានសម្តែងភាពសប្បាយរីករាយ និងមានមោទកភាពយ៉ាងខ្លាំងដែលបានមកដល់ទីរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទកោះកេរនេះ។ រួមទាំងធ្វើការផ្សព្វផ្សាយ លើកបដា ក៏ដូចជាថតខ្សែវិឌីអូនានា ពិសេសសូមអំពាវនាវ ដល់ពុកម៉ែបងប្អូន ជនរួមជាតិអញ្ជើញទៅទស្សនារមណីដ្ឋានប្រវត្តសាស្រ្តកោះកេរ ជាអតីតដែលដី អច្ឆិយរៈរបស់ខ្មែរកាលពីអតីកាល។

ស្របពេលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តខ្លួន ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានបានបង្ហាញសេចក្តី រីករាយសាទរ ជាទីមោទកភាពបំផុត និងអបសាទរចំពោះ រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ កញ្ញា ២០២៣ នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាព្រឹត្តការណ៍ថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា និងពិភពលោកទាំងមូល។

សមាគមខ្មែរមហានគរ បានយល់ឃើញថា មហាសមិទ្ធិផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង និងក្នុងឆាកអន្តរជាតិទាំងមូល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមម្លប់នៃសុខសន្តិភាពគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសដ៏ឆ្នើម ក្នុងការលះបង់ ខិតខំស្វះស្វែង បង្រួបបង្រួមជាតិ កសាងសុខដុមរមនា ដើម្បីអភិវឌ្ឃប្រទេសជាតិគ្រប់វិស័យ រួមទាំងការអភិវក្ស អភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីកេរ្តិ៍មរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសបន្សល់ទុកជូនអ្នកជំនាន់ក្រោយបថ្ថែមទៀត៕