(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ តំណាងរាជរដ្ឋាភិបាល នឹងបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលរដ្ឋសភាបានអនុម័តរួចហើយនោះ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបានឱ្យដឹងថា អត្ថបទច្បាប់ទាំងពីរនេះ ត្រូវបានរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ និងព្រឹទ្ធសភាបានពិនិត្យឱ្យយោបល់ ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៕