(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេច អនុញ្ញាតឲ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចូលជួបសួរសុខទុក្ខជនជាប់ឃុំទាំង១៥នាក់ នៅមណ្ឌលអប់រំកែប្រែទី១ ឫហៅថា ពន្ធធានាគារព្រៃស នៅថ្ងៃស្អែកទី ១២ ខែសីហា ឆ្នាំ២០១៦ ។ នេះបើយោងតាលិខិត ដែលក្រសួងមហាផ្ទៃ បានជូនដំណឹងទៅប្រធានមណ្ឌលអប់រំកែប្រែទី១ឲ្យអនុញ្ញាតឲ្យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចូលជួបសួរសុខទុក្ខជនជាប់ឃុំទាំង១៥នាក់ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ ។
ការសម្រេចនេះ ធ្វើឡើង ក្រោយពីមានការស្នើសុំពី លោក ឡុង រី អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រចាំនៅមណ្ឌលបន្ទាយមានជ័យ៕
សូមអានខ្លឹមសារ នៃលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូនប្រធាន មណ្ឌលអប់រំកែប្រែទី១ ដូចខាងក្រោមនេះ៖