ព្រឹកនេះ លោកអ៊ុក សាវុធ ដឹកនាំមន្រ្តីក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំមន្រ្តីនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន
11-08-2016 10:51
(ភ្នំពេញ)៖ លោកអ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កំពុងដឹកនាំមន្រ្តីនៅក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំមន្រ្តីនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពីមន្រ្តីមកពីស្ថាប័ន ពាក់ព័ន្ធដូចជា អគ្គព្រះរាជអាជ្ញារង និង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ,តំណាងអគ្គស្នងការរង ទទួលផែនគ្រឿងញៀន,ប្រធានមន្ទីរ គ្រឿងញៀន, ប្រធានអនុប្រធានការិយាល័យអាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀន និងកោសល្យវិច្ឆ័យ និងតំណាងមេបញ្ជាការ កងរាជអាវុធហត្ថ ផ្ទៃប្រទេស និងរាជធានីទទួលបន្ទុកគ្រឿងញៀនជាដើម។
កិច្ចប្រជុំព្រឹកនេះ ធ្វើឡើង ផ្តោតសំខាន់ទៅលើនីតិវិធី ជាក់លាក់រួមមួយចំនួន ដូចជា ការប្រគល់ដោយមានការឃ្លាំមើល, ការញុះញង់ឱ្យលក់ដោយខុសច្បាប់៕