(ភ្នំពេញ)៖ លោក អ៉ឹង ប៊ុនប៉េង អាយុ៥៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 010861890 អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១១១ E0 ផ្លូវ១០៧ ភូមិ១៤ សង្កាត់ អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក អ៉ឹង ប៊ុនប៉េង បានឱ្យដឹងថា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម លេខ៤៣៥៧លប ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទំហំផ្ទៃដី១០៤៦៣ម៉ែត្រក្រឡា ព្រំប្រទល់៖ខាងជើងទល់នឹង ចែម ស៊ីវន ខាងត្បូងទល់នឹង ប៉ាង សំអាត ខាងកើតទល់នឹងចំណីភ្លឺភ្លោះ និងខាងលិចទល់នឹង អ៉ឹង ប៊ុនប៉េង។

គាត់បានបញ្ជាក់ថា គាត់ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

គាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»