(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការស្រាវជ្រាវ ជាមួយកម្លាំងនគរបាល ប៉ុស្ដិ៍ស្វាយប៉ាក និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៤នាក់ ព្រមទាំងដកហូតបានថ្នាំញៀន២២កញ្ចប់ និងកាំបិតដាវចំនួន១១ដើម។
កិច្ចសហប្រតិបត្តិការបង្ក្រាបជនជួញដូរ និងប្រើប្រាស់គ្រឿងនេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី ១០ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ស្វាយប៉ា កនិងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅយប់ថ្ងៃ១០ កម្លាំងនគរបាលខណ្ឌបានសហការ ជាមួយកម្លាំងប៉ុស្ដិ៍ស្វាយប៉ាក ស្រាវជ្រាវឈានទៅឆែកឆេរ បង្ក្រាបករណីជួញដូរនិងប្រើប្រាស់ គ្រឿងញៀនជ្រកក្រោម ហាងកាហ្វេមួយកន្លែង នៅសង្កាត់ស្វាយប៉ាកដោយឃាត់ខ្លួន ជនសង្ស័យប្រុសស្រីបានចំនួន៣នាក់ និងរកឃើញដកហូតបានថ្នាំញៀន ជាប្រភេទម៉ាទឹកកកចំនួន ២០កញ្ចប់ តូចព្រមទាំងកាបិតដាវចំនួន១១ដើម ។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា លុះដល់ម៉ោងរំលង អាធ្រាត្រឈានចូលថ្ងៃទី១១ កម្លាំងនគរបាលខណ្ឌបានបន្ត សកម្មភាពសហការនិងកម្លាំងនគរបាលប៉ុស្ ដិ៍ទួលសង្កែបានបង្ក្រាប និងឃាត់ខ្លួនជនត្រូវសង្ស័យបន្ថែមម្នាក់ទៀត ដកហូតបានថ្នាំញៀន២កញ្ចប់និងឧបករណ៍ ប្រើប្រាស់សាធាតុញៀនមួយចំនួន ។
មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះថាច់ ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរកម្មករ ទី២-ឈ្មោះប៊ន ច័ន្ទណារី ភេទស្រី អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២ពាក់ព័ន្ធ ករណីប្រើប្រាស់គ្រឿញៀន ស្នាក់នៅភូមិលូនិងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទី៣-ឈ្មោះភាព ផា ភេទ ប្រុស មានមុខរបរស្នាក់នៅមិនពិតប្រាកដនិងជាអ្នកប្រើប្រា ស់គ្រឿងញៀននិងទី៤-ឈ្មោះឡេ ស៊ីឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដជាមុខសញ្ញាចាស់ធ្លាប់ជា ប់ពន្ធនាគារពាក់ព័ន្ធករណី ជួញដូរថ្នាំញៀនមានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
បច្ចប្បន្ន ជនជួញដូរនិងប្រើប្រាស់ថ្នាំញៀនទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបន្ត តាមអយ្យការសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕