(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ដេ ម៉ៅ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា លោកចេញលិខិតបង្គាប់ការប្ដូរគោលដៅមន្ដ្រីនគរបាលចរាចរណ៍ ជាថ្នូរនឹងលុយចន្លោះពី៣០០ដុល្លារ ទៅ៧០០ដុល្លារ ដើម្បីបានគោលដៅ និងប៉ុស្ដិ៍ល្អ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ ដេ ម៉ៅ បានអះអាងថា លោកមិនបានទទួលលាភសក្ការៈពីមន្រ្តីណាម្នាក់ទេ រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ ពោលលោកធ្វើអ្វីមួយ គឺស្របតាមបែបបទរដ្ឋបាល។

នាយការិយាល័យចរាចរណ៍ផ្លូវគោករូបនេះ បានសម្ដែងការហួសចិត្តជាខ្លាំង និងបានចេញមុខបដិសេធចំពោះការចោទប្រកាន់ដែលមានគ្មានមូលដ្ឋានច្បាស់លាស់ ហើយចាត់ទុកថា នេះជាការញុះញង់បង្កឲ្យមានបញ្ហាផ្ទៃក្នុងអង្គភាពប៉ុណ្ណោះ៕