(បន្ទាយមានជ័យ)៖ នៅពេលដែលប្រជាកសិករសម្រុកប្រមូលផលស្រូវប្រឈមក្លាចទឹកលិច បែរជាឈ្មួញទិញតម្លៃថោក នៅប្រឡាយព្រែក ស្ថិតភូមិ ឃុំចំណោម ស្រុកមង្គលបូរី។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាកសិករបានប្រាប់ថា រយៈពេលជិត១សប្តាហ៍នេះ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នាហើយសំណង់បវេល និងសំណង់ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បើកទឹកទម្លាក់មកក្រោយ បណ្តាលស្រូវនៅខាងលិចប្រឡាយព្រែក ត្រូវបានប្រឈមទឹកលិច ហើយប្រជាកសិករបានសម្រុកច្រូតកាត់ប្រមូលផលទាំងស្រូវសើម និងមិនទាន់ទំល្អ ធ្វើយ៉ាងណាប្រមូលផុតពីទឹកលិច។

ប្រជាកសិករបានបញ្ជាក់ថា ក្រោយប្រជាកសិករសម្រុកប្រមូលផលស្រូវរយៈពេល ២ទៅ៣ថ្ងៃនេះ ស្រាប់តែឈ្មួញបានទិញស្រូវបញ្ចុះតម្លៃតាមតែមាត់ថា ដូចស្រូវសែនក្រអូបទិញ១តោន តម្លៃ១០.៥០០បាត បើប្រៀបធៀបមុនទឹកប្រឈមលិចលង់ស្រូវសែនក្រអូប១តោនតម្លៃ១.១៥០០បាត បើប្រៀបនៅឆ្នាំមុនតម្លៃឆ្នាំនេះតម្លៃថ្លៃជាងឆ្នាំមុន។

ប្រជាកសិករសំណូមពរ ដល់មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមាន លោក ប៉ុក ឡៃជី និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងក្រសួងជំនាញ ចុះពិនិត្យនិងពង្រឹងទីផ្សារស្រូវ កុំឲ្យឈ្មួញឲ្យតម្លៃតាមមាត់ថា និងបង្អាប់បញ្ចុះតម្លៃ ដូចជាច្រូតស្រូវមិនទាន់ទំល្អ និងស្រូវសើមតាមមាត់ថាបង្អាប់បញ្ចុះតម្លៃ។

លោក ចៅ ម៉ី មេឃុំចំណោមបានបញ្ជាក់ថា នៅពេលដែលប្រជាកសិករសម្រុកច្រូតស្រូវនៅពេលជំនន់ទឹកភ្លៀង ប្រឈមប៉ៈពាល់ស្រូវ ស្រាប់តែឈ្មួញទិញតម្លៃថោកជាមុន តែតម្លៃស្រូវឆ្នាំ២០២៣នេះ ថ្លៃជាងឆ្នាំ២០២២។

លោកបានប្រាប់ថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវឆ្នាំនេះ ជួបគ្រោះរាំងស្ងួតដើមដៃបណ្តាលស្រូវមានស្មៅច្រើន ទទួលបានតិចជាងឆ្នាំមុន ក្នុង១ហិកតាទទួលផល៤តោនទៅ៥តោន ក្នុង១ថ្ងៃឈ្មួញទិញស្រូវសែនក្រអូប និងស្រូវ៥៤និង៥១ ស្រូវស្រង៉ែ ដែលឈ្មួញទិញប្រឡាយព្រែកឃុំចំណោម ដឹកចេញមិនតិចជាង៥០០តោន៕