(ភ្នំពេញ)៖ បន្ទាប់ពីដាក់ចេញនៅយុទ្ធនាការ ២២កញ្ញា «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកតាមរោងចក្រ» រោងចក្រចំនួន៤ ចេញមុខមកប្រកាស និងប្តេជ្ញាចិត្តចូលរួមក្នុង យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើ​ថង់ប្លាស្ទិកទេ» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

រោងចក្រទាំង៤ ដែលបានប្តេជ្ញា ឈប់ប្រើថង់ប្លាស្ទិកនោះ រួមមាន៖

*១៖ រោងចក្រកាត់ដេរ ម៉េងតុង ហ្គាមេន មេនូហ្វេកធឺរីង អិលធីឌី មានអ្នកចូលរួម ៧០០ នាក់។
*២៖ រោងចក្រកាត់ដេរ ម៉េងយី ហ្គាមេន មេនូហ្វេកធឺរីង ឯ.ក មានអ្នកចូលរួម ១២០០ នាក់។  
*៣៖ រោងចក្របោកគក់ ម៉េងយ៉ាន ហ្គាមេន មេនូហ្វេកធឺរីង & វេត ប្រូសេសស៊ីង អិលធីឌី មានអ្នកចូលរួម ២៥០ នាក់ (រោងចក្រទាំង៣ ស្ថិតនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល)។
*៤៖ រោងចក្រកាត់ដេរ មីនម៉ាក (ខេមបូឌា) ខូ អិលធីឌី មានអ្នកចូលរួម ២៦២នាក់ មានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកបណ្ឌិត អ៊ាង សុផល្លែត សាទរយ៉ាងខ្លាំង ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំពីសំណាក់កម្មករ កម្មការនី ដែលបម្រើការងារក្នុងរោងចក្រទាំងបួនខាងលើ ហើយលោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យរោងចក្រដទៃទៀត ចូលរួមក្នុងយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីភាពស្រស់ស្អាតកម្ពុជា។

គួរជម្រាបជូនថា គិតមកត្រឹមថ្ងៃទី២៣ ខែកញ្ញា កម្មករ កម្មការនី និងបុគ្គលិករោងចក្រសរុបចំនួន ២៤១២​នាក់ហើយ ដែលបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយថង់ប្ទាស្ទិក៕