(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ បានអញ្ជើញចុះសំណេះសំណាល ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តព្រៃវែង នៅស្នងការដ្ឋានគរបាលខេត្តព្រៃវែង។
ពិធីសំណេះសំណាលនេះ មានការចូលរួមពីអភិបាលខេត្តព្រៃវែង មន្ត្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំង ខេត្តព្រៃវែងជាច្រើនរូបទៀត៕