(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោយជាតិ (គ.ជ.អ.ប) បានចូលរួមបើកកិច្ចប្រជុំលើកទី១២ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះក៏មានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងទាំងអស់ដែលពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត-ក្រុងទាំងអស់ផងដែរ។
កិច្ចប្រជុំគឺផ្ដោទសំខាន់ទៅលើការពិភាក្សា និងអនុម័តលើសេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំលើកទី១១ របស់ គ.ជ.អ.ប។ ជាងនេះទៅទៀតកិច្ចប្រជុំ គឺបានពិភាក្សា និងអនុម័តទៅសេចក្ដីព្រាងអនុក្រឹត្យមួយចំនួនទៀតផងដែរ៕