(សហរដ្ឋអាមេរិក)៖ បន្ទាប់ពីកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយសមភាគីហុងគ្រីរួច នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដដែលនោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Alexander Schallenberg រដ្ឋមន្ត្រីសហព័ន្ធទទួលបន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិនៃប្រទេសអូទ្រីស នាថ្ងៃដដែល នៅបុរីញូវយ៉ក។

តាមការជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចពិភាក្សានេះបានកំណត់រកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម៕