(សហរដ្ឋអាមេរិក)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោក Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងអំឡុងសម័យប្រជុំលើកទី៧៨ នៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅបូរីញូវយ៉ក។

រដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ និងបានបង្ហាញពីបំណងជំរុញបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ នេះបើតាមការជូនដំណឹងរបស់ ក្រសួងការបរទេស៕