Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៨,៩២៨នាក់, ដូសទី៣ចំនួន ១០,៧៥២,៦១៤នាក់, ដូសទី៤ចំនួន ៥,៣៦៨,០៩៣នាក់, ដូសទី៥ចំនួន ២,០៤០,៥៩៥នាក់ និងដូសទី៦ចំនួន ៥៤៤,៧៦៧នាក់ (គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣)

23-09-2023 21:00

(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០៨,៩២៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,១០២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៦១៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៣៧៤នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៩៤១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១២,៨៩៣នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៥២,៦១៤នាក់, ដូសទី៤ចំនួន ៥,៣៦៨,០៩៣នាក់, ដូសទី៥ចំនួន ២,០៤០,៥៩៥នាក់ និងដូសទី៦ចំនួន ៥៤៤,៧៦៧នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕