គ្រឿងញៀនបំផ្លាញអនាគតអ្នក! មនុស្ស១២នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃទី១០ ខែសីហា
11-08-2016 08:06
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញ ដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀន៤ករណី ឃាត់ខ្លួនមុខសញ្ញជួញដូរ១២នាក់, រឹបអូសបានមេតំហ្វេតាមីន (ice) ០.០៣ក្រាម, ២កញ្ចប់ធំ និង១១កញ្ចប់តូច នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ទីតាំងដែលបង្ក្រាបបានរួមមានទី១-កំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួន៧នាក់, ទី២-ស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, ទី៣-កោះកុង បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់ និងទី៤-ត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕