(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធាន ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានផ្សព្វផ្សាយអំពីការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ការបង្ហាញរបស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ស្ថិតិប៉ាន់ស្មានចំនួនប្រជាពលរដ្ឋ និងចំនួនការិយាល័យ បោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣

ថ្លែងនៅក្នុងកិច្ចប្រជុំលោក ឌឹម សុវណ្ណារុំ បានលើកឡើងថា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បាន ដាក់ចេញនូវផែនការអន្តរស្ថាប័នស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

លោក ឌឹម សុវណ្ណារុំ បានជម្រាបថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានដាក់ចេញនូវសេចក្តីណែនាំរួមស្តីពី កិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣៕

សូមស្តាប់ប្រសាសន៍របស់លោក ឌឹម សុវណ្ណារុំ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖