(ក្រុងរីយ៉ូ)៖ ប្រទេសមហាអំណាចអាមេរិក បានបញ្ជូនអត្តពលិករបស់ខ្លួន យ៉ាងច្រើនក្រាសក្រែលចំនួន៥៥៤នាក់ ឈរនៅចំណាត់ថ្នាក់លេខ១ ដើម្បីទៅចូលរួមប្រកួតដណ្តើមមេដាយ នៅក្នុងព្រឹត្តិការណ៍ Olympic Games 2016 ដែលកំពុងប្រកួតនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល។
សារព័ត៌មាន AP ធ្លាប់បានចេញផ្សាយថា ក្នុងនាមជាម្ចាស់ផ្ទះប្រេស៊ីល គឺឈរនៅលេខ២ ទៅវិញទេ ដែលមានអត្តពលិកចូលរួមប្រកួត Olympic Games 2016 ចំនួន៤៦៥នាក់ តិចជាងអាមេរិក៨៩នាក់។
ជាមួយគ្នានោះដែរ ប្រទេសអាល្លឺម៉ង់ ឈរនៅលេខ៣ អូស្រ្តាលីលេខ៤ និងចិន លេខ៥ ខណៈកម្ពុជា ក៏បានបញ្ជូនអត្តពលិក ៦រូបទៅចូលរួមនឹងគេដែរ។
ការបញ្ជូនអត្តពលិកទៅប្រកួតច្រើនជាងគេ និងគ្រប់ប្រភេទកីឡានេះដែរ បានធ្វើឲ្យអាមេរិក កំពុងនាំមុខគេបណ្តោះអាសន្នពីការឈ្នះមេដាយបាន ២៨គ្រឿងច្រើនជាងគេទៀត តាមពីក្រោយដោយចិន ឈ្នះបានមេដាយ២០គ្រឿង៕