(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកស្បៀងអាហារដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាជនក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ ដែលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា គ្រួសារពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់មានចំនួន៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងទៅនេ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ភូមិមួយចំនួនរបស់ឃុំបន្ទាយស្ទោង ព្រមទាំងប៉ះពាល់ដល់ផលដំណាំស្រូវមួយចំនួនផងដែរ។

ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត បានថ្លែងអំណរគុណចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា៕