(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ ប្រធានាធិបតីម៉ិកស៉ិក សម្រេចមិនទៅចូលរួមកិច្ចប្រជុំ APEC នៅសហរដ្ឋអាមេរិក ដោយសារជម្លោះការទូតជាមួយប៉េរូ

៣៖ ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី ប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា

៤៖ នាយករដ្ឋមន្រ្តីអាមេនី ថាត្រូវការសន្តិភាព បន្ទាប់ពីអាស៊ៃបៃហ្សង់យកបានតំបន់ Karabakh

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណខ្មែរនៅអាមេរិក និងកាណាដា អញ្ជើញស្វាគមន៍សម្តេចប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ

៦៖ ចិនប្រឆាំងនឹងការអនុវត្តបែបរើសអើងរបស់សហរដ្ឋអាមេរិកចំពោះក្រុមហ៊ុនចិន

៧៖ លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ ទទួលការគាំទ្រលើសលប់ ពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស

៨៖ លោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យបោះជំហានបន្ថែម ដើម្បីពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី

៩៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការផ្សព្វផ្សាយអំពីការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

១០៖ លោក ហ្សេលេនស្គី ទៅដល់កាណាដា ក្នុងដំណើរទស្សនកិច្ចមិនប្រកាសឱ្យដឹងមុន​

១១៖ កងទ័ពកម្ពុជា និងកងទ័ពមកពីទ្វីបចំនួន៤ បិទបញ្ចប់លំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង

១២៖ សហរដ្ឋអាមេរិក បដិសេធការទាស់ទែងគ្នាជាមួយកាណាដា ជុំវិញការចោទប្រកាន់ឥណ្ឌា

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០៨,៨៧២នាក់, ដូសទី៣ចំនួន ១០,៧៥២,២០៧នាក់, ដូសទី៤ចំនួន ៥,៣៦៧,២៧៦នាក់, ដូសទី៥ចំនួន ២,០៣៨,៦០១នាក់ និងដូសទី៦ចំនួន ៥៤៣,៣០៤នាក់ (គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣)

១៤៖ ធនាគារកណ្តាលអាមេរិកផ្អាកដំឡើងអត្រាការប្រាក់ តែនៅតែប្រយុទ្ធនឹងអតិផរណា

១៥៖ ទីក្រុងកៀវ ព្រមានអំពីរដូវរងា «ដ៏លំបាក» នៅពេលដែលរុស្ស៉ីវាយប្រហារទីក្រុងអ៊ុយក្រែន

១៦៖ លោក ចូ បៃដិន៖ រថក្រោះអាមេរិក Abrams ដំបូង នឹងត្រូវប្រគល់ដល់ដៃអ៊ុយក្រែន នៅសប្ដាហ៍ក្រោយ

១៧៖ របាយការណ៍៖ អ្នកទោសថ្ងៃទី១១ ខែកញ្ញាម្នាក់ ដែលកើតវិបល្លាស​ដោយសារទារុណកម្ម CIA នឹងមិនបង្ហាញខ្លួនក្នុងសវនាការទេ

១៨៖ ឥណ្ឌា ផ្អាកផ្តល់ទិដ្ឋការសម្រាប់ជនជាតិកាណាដា ជុំវិញវិបត្តិជម្លោះការទូត

១៩៖ វិភាគអន្តរជាតិ៖ ហេតុអ្វីប៉ូឡូញ និងអ៊ុយក្រែន ឈ្លោះគ្នារឿងគ្រាប់ធញ្ញជាតិ?

- ព័ត៌មាន Fresh News Plus

១៖ ប្រតិភូកីឡាជាន់ខ្ពស់កម្ពុជា ប្រារព្ធពិធីបង្ហូតទង់ជាតិ មុនពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ Asian Games ស្អែក

២៖ AFC Cup៖ គ្រូភ្នំពេញក្រោនថា មិនងាយស្រួលឡើយ សម្រាប់ជ័យជម្នះក្រៅដី បន្ទាប់ពីលត់ម្ចាស់ផ្ទះ Cebu យប់មិញ

៣៖ Liverpool និង West Ham រកបានជ័យជម្នះដូចគ្នានៅថ្ងៃបើកឆាក Europa League

៤៖ Google កំពុងរងបណ្តឹងអំពីការធ្វេសប្រហែសនៅលើ Google Map ដែលបណ្តាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

៥៖ YG Entertainment បដិសេធរបាយការណ៍ថា សមាជិក Blackpink មួយចំនួន នឹងចាកចេញពីផលិតកម្ម

៦៖ មិនធម្មតា! BLACKPINK រកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានខ្ទង់ ២៦៥លានដុល្លារ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)