(ក្រុងរីយ៉ូ)៖ អត្តពលិក Kristin Armstrong ទើបតែបានឈ្នះមេដាយមាស ១គ្រឿងទៀត ដើម្បីជួយឲ្យអាមេរិកបន្តនាំមុខគេដាច់ ពីការឈ្នះមេដាយបានច្រើនជាងគេ នៅ Olymic Games 2016 ក្នុងប្រទេសប្រេស៊ីល។
តាមរយៈសារព័ត៌មាន CNN ដែលទើបតែបានចេញផ្សាយមុននេះថា អត្តពលិក Kristin Armstrong បានបន្ថែមមេដាយមាស ១គ្រឿងទៀត ក្នុងប្រភេទកីឡាជិះកង់ ដើម្បីជួយឲ្យអាមេរិក ឈ្នះមេដាយមាសបាន ១០គ្រឿងច្រើនជាងគេ ក្រៅពីមេដាយប្រាក់ ឈ្នះបាន ៨គ្រឿង និងមេដាយសំរឹទ្ធបាន ១០គ្រឿង សរុបបាន ២៧គ្រឿងនាំមុខគេដាច់ តាមពីក្រោយដោយអត្តពលិកចិន ទើបឈ្នះបានមេដាយ សរុប ១៧គ្រឿងនៅឡើយ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមមេដាយទាំង ២៧គ្រឿងនេះ អាមេរិក ប្រមូលយកមេដាយស្ទើរតែទាំងអស់ផ្នែកកីឡាហែលទឹក ដោយឈ្នះមេដាយបានរហូតដល់ ១៨គ្រឿង រួមមាន មេដាយមាស៧ ប្រាក់៤ និងមេដាយសំរឹទ្ធ៧គ្រឿង។
ក្រៅពីនេះដែរអាមេរិក ក៏ឈ្នះមេដាយទៅលើប្រភេទកីឡាបាញ់កាំភ្លើង មេដាយ២គ្រឿង (មាស១ និងសំរឹទ្ធ១) កីឡាប្រភេទសំដែង មេដាយមាស១គ្រឿង កីឡាបាញ់ធ្នូ មេដាយប្រាក់១គ្រឿង កីឡាជិះទូកក្តោង មេដាយប្រាក់១គ្រឿង កីឡាគុនដាវ មេដាយប្រាក់១គ្រឿង កីឡាយូដូ មេដាយប្រាក់១គ្រឿង និងកីឡា Equestrian មេដាយសំរឹទ្ធ១គ្រឿង៕