(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ប្រកាសដាក់ឲ្យប្រើប្រាស់លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) ០៩៩ ៨៥១ ៩៥៨, ០១១ ៤៨០ ៧៧៧ និង ០៧៧ ៨៧៧ ១០៨ សម្រាប់សាកសួរព័ត៌មានពាក់ព័ន្ធនឹង សមត្ថកិច្ចនាយកដ្ឋាន បុគ្គលិកនៃក្រសួងសេដ្ឋកិច្ច។

ក្រសួងបានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នេះ ធ្វើឡើងក្នុងគោលដៅសម្រួលដល់កិច្ចដំណើរការនៃការអនុវត្តន៍ការងារគ្រប់គ្រងបុគ្គលិក ទូទាំងក្រសួងតាមរយៈចូលរួមដោះស្រាយបញ្ហានានា ពាក់ព័ន្ធការងារបុគ្គលិក ដើម្បីបម្រើដល់ផលប្រយោជន៍ជូនមន្ត្រីរាជការ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖