(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ៣៧ករណី ឃាត់ខ្លួនជនសង្ស័យ ៨២នាក់។

* ករណីជួញដូរ១ករណី ឃាត់ខ្លួន២នាក់
* ករណីដឹកជញ្ជូន រក្សាទុក ២៤ករណី ឃាត់ខ្លួន ៣៨នាក់
* ករណីប្រើប្រាស់ ១២ករណី ឃាត់ខ្លួន៤២នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៧៥៧ករណី ឃាត់ខ្លួ​ន ១៤,២៣៩នាក់ (ស្រី៩២៩នាក់)៕