(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា តំណាងឲ្យប្រទេសកម្ពុជាផ្នែកឯកជន បានដឹកនាំគណៈប្រតិភូសមាជិកចំនួន៣០នាក់ ចូលរួមក្នុងកម្មវិធី Global Entrepreneurship Congress (GEC) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងកម្មវិធីមហាសន្និបាតនេះ មានអ្នកចូលរួមប្រមាណ២០០០នាក់ មកពីជាង១២៣ប្រទេសបានចូលរួម ក្នុងការចែករំលែក និងចូលរួមតាមរយៈសុន្ទរកថា វេទិកាពិភាក្សា និងសិក្ខាសាលា ការផ្លាស់ប្តូរចំណេះដឹងផ្សេងៗ អនុញ្ញាតឱ្យប្រតិភូទាំងអស់ ទទួលបានចំណេះដឹង ក៏ដូចជាឱកាសក្នុងការពង្រីកបណ្តាញរបស់ពួកគេ ជាមួយនឹងសហគ្រិនមកពីប្រទេសផ្សេងៗគ្នា។

សូមជម្រាបថា Global Entrepreneurship Congress ត្រូវបានរៀបចំនៅបណ្ដាប្រទេស ដែលមានសក្ដានុពលផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ដែលដំណើរការរយៈពេលបួនថ្ងៃជាប់ៗគ្នា។ សន្និបាតនេះបានប្រមូលផ្ដុំប្រតិភូមកពី បណ្ដាប្រទេសដែលកំពុងដើរលើវិស័យសំខាន់ៗ ដូចជាសុខភាព និងវិទ្យាសាស្ត្រជីវិត កសិកម្មនិងការកែច្នៃអាហារ បច្ចេកវិទ្យាអ៊ិនធឺណិត AI & Blockchain បច្ចេកវិទ្យាអាកាសធាតុ និងវិស័យផ្សេងៗទៀត ដើម្បីចូលរួមក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីសកល មានការរួមបញ្ចូលគ្នាតាមរយៈកា របង្កើតបណ្ដាញ និងការចែករំលែក៕