Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ នាំយកថវិកា និងសម្ភារមួយចំនួនប្រគល់ជូនគ្រួសារសព នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល

22-09-2023 12:03

(កណ្តាល)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បាននាំយកថវិកាចំនួន ១,០០០ដុល្លារ រួមទាំងអាវរងាចំនួន ៥២អាវ និងសៀវភៅចំនួន ១០០ក្បាល ប្រគល់ជូនគ្រួសារសពឧបាសិកា ហុង គឹមហូយ ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

នាឱកាសនោះលោក ហាស់ វ៉ារី ក៏បាននាំនូវការចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្រុមគ្រួសារនៃសព និងបានបញ្ជាក់ថា មរណភាពរបស់សពឧបាសិកា ហុង គឹមហូយ គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹម បីបាច់ថែរក្សា និងអប់រំណែនាំផ្ដល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ម្យ៉ាងវិញទៀតមរណភាពរបស់ ឧបាសិកា ហុង គឹមហូយ ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូដែលតែងតែជួយគាំទ្រដល់ការកសាងនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

ក្រុមគ្រួសាររបស់ឧបាសិកា ហុង គឹមហូយ ដែលមានលោក លឹម លីន ជាតំណាង ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី និងសូមគោរពជូនពរ លោក ហាស់ វ៉ារី និងលោកស្រី បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ជន្មានយុយឺនយូ បន្តដឹកនាំមាតុភូមិកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕