Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សភ្លើងទៀន លោក សៅ រ៉ាស៊ី ប្រកាសចាកចេញពីបក្សភ្លើងទៀន

22-09-2023 11:59

(ភ្នំពេញ)៖ លោក សៅ រ៉ាស៊ី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មាធិការនាយកគណៈបក្សភ្លើងទៀន បានសម្រេចដើរចេញពីបក្សភ្លើងទៀន។

លោក សៅ រ៉ាស៊ី មានតួនាទីជាមេបក្សភ្លើងទៀននៅប្រទេសញូវហ្សេឡែនផងដែរ។

យោងតាមលិខិតមួយច្បាប់ធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សៅ រ៉ាស៊ី បានប្រកាសលាលែងពីតំណែងទាំងអស់របស់បក្ស។

បន្ទាប់ពីលាលែងតំណែងសំខាន់ៗក្នុងបក្សហើយនោះ លោក សៅ រ៉ាស៊ី ក៏ចាកចេញពីបក្សនេះផងដែរ។

មុនការប្រកាសលាលែងពីតំណែងសំខាន់ៗ និងដើរចេញពីបក្ស គេបានឃើញលោក សៅ រ៉ាស៊ី ធ្លាប់បានជួបជាមួយលោក គឹម សន្តិភាព មន្ត្រីគណបក្សប្រជាជនកម្ពុជា។ តាមរយៈទំនាក់ទំនងនោះ គេសង្ស័យថា លោក រ៉ាស៊ី អាចនឹងចេញពីបក្សភ្លើងទៀន ហើយចូលទៅរួមរស់ជាមួយបក្សប្រជាជនកម្ពុជា៕