(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំកងកម្លាំងរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីមួយខ្នង ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

អាគារនេះមានកម្ពស់២ជាន់ ទំហំ១២ម៉ែត្រ គុណ២៤ម៉ែត្រ ដំបូលប្រកគ្រឿង ដែលគ្រោងចំណាយអស់ថវិកា១៤៣,៤៣៦ដុល្លារ ក្រោមផ្ដួចផ្ដេីមរបស់លោកឧត្ដមសេនីយ៍ ស្នងការ និងមានការចលនាចូលរួមឧបត្ថម្ភ ពីកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសប្បុរសជននានាផងដែរ។

ជាមួយនឹងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាមួយនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានខិតខំប្រឹងប្រែងអស់លទ្ធភាព ទាំងការចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជាគៀងគរចលនាសប្បុរសជន ដេីម្បីចូលរួមសាងសង់នូវអាគារមួយនេះ និងដេីម្បីជាផលប្រយោជន៍រួមជូនដល់កងកម្លាំងឲ្យមានទីកន្លែងបម្រេីការងារស្អាតសមរម្យ។

ក្នុងរយៈពេលជិត៩ខែមកនេះ លោកចូលមកកាន់មុខដំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីដេីមខែមករា ឆ្នាំ២០២៣កន្លងមកនេះ លោកបានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាច្រេីនក្នុងអង្គភាព ដោយបានចំណាយថវិកាផ្ទាល់ខ្លួន និងការចូលរួមតាមរយៈសប្បុរសជន គិតជាថវិកាសរុបប្រមាណជាង៣០មុឺនដុល្លារ ក្នុងនោះរួមមាន៖

*ទី១៖ បានកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៧អាគារ គិតជាថវិកាអស់ចំនួន១៤មុឺនដុល្លារ។ ជាមួយគ្នានោះ ក៏ទទួលបានការសាងសង់ប៉ុស្តិ៍ពីក្រសួងមហាផ្ទៃ បានចំនួន៤អាគារបន្ថែមទៀត

*ទី២៖ បានជួសជុលកែលម្អ នូវអាគារស្នាក់នៅ និងរោងដាក់រថយន្ដអគ្គីភ័យ និងកំពុងជួសជុលសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្ត គិតជាថវិកាអស់ប្រមាណ១មុឺនដុល្លារផងដែរ៕