(កំពត)៖ ទំព័រហ្វេសប៊ុក (facebook) ផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តកំពត ដែលមានឈ្មោះថា ទូរទស្សន៍ខេត្តកំពត-Kampot Television និងទំព័រ facebook មន្ទីរព័ត៌មានខេត្តកំពត និងវិទ្យុជាតិ ៩មករា ត្រូវបានជនអនាមឹក (Hacker) លួចយកទៅគ្រប់គ្រងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
យេីងតាមសចក្តីជូនដំណឹងរបស់មន្ទីរព័ត៌មានខេត្តកំពត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង facebook ផេកខាងលើ មន្ទីរព័ត៌មានខេត្តកំពត សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ។ ក្រុមការងារបច្ចេកទេសរបស់មន្ទីរ កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ ប្រសិនបុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬសព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះជាលិខិតជូនដំណឹងរបស់មន្ទីរព័ត៌មានខេត្តកំពត៖