(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ សហរដ្ឋអាមេរិក អំពាវនាវពិភពលោកឱ្យរួមគ្នាប្រឆាំងនឹងរុស្ស៊ី

៣៖ រាជរដ្ឋាភិបាល ណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាលើយន្តការតម្រង់ទិសយុវជន ក្នុងការបណ្តុះបណ្តាល ចំណេះដឹងទូទៅ

៤៖ លោក ហ្សេលេនស្គី៖ អំណាចវេតូរបស់រុស្ស៉ី ប្រែក្លាយ UN ទៅជាគ្មានបានការ

៥៖ សេចក្តីព្រាងនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ជំនួសអនុក្រឹត្យចាស់ ត្រូវបានអនុម័តដោយសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

៦៖ ប៉ូឡូញ ថានឹងឈប់បញ្ជូនអាវុធឱ្យអ៊ុយក្រែន ចំពោះមុខជម្លោះជុំវិញគ្រាប់ធញ្ញជាតិ

៧៖ រដ្ឋាភិបាលកម្ពុជា បង្ហាញរបាយការណ៍៖ រំហូរវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់ អត្រាប្រមាណ៤១,៦% សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកលមានការរឹតបន្តឹងយ៉ាងណាក្ដី

៨៖ ឥណ្ឌា ណែនាំពលរដ្ឋរបស់ខ្លួន ចៀសវាងធ្វើដំណើរ ទៅផ្នែកខ្លះនៃប្រទេសកាណាដា ក្រោយផ្ទុះជម្លោះការទូត

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរត្រៀមជួយពលរដ្ឋ ពីគ្រោះមហន្តរាយទឹកជំនន់

១០៖ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ត្រូវបានរាជរដ្ឋាភិបាល កំណត់ពេលវេលាសម្រាប់ អនុវត្តន៍រួចរាល់ហើយ

១១៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ UN៖ រុស្ស៉ី ជួយកូរ៉េខាងជើង នឹងក្លាយជាការបង្កហេតុដោយផ្ទាល់

១២៖ រាជរដ្ឋាភិបាល បង្កើតយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្តល់ការគាំពារកាន់តែខ្ពស់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

១៣៖ អ៉ីរ៉ង់ថា ទំនាក់ទំនងអារ៉ាប៊ីសាអូឌីតជាមួយអ៉ីស្រាអែល នឹងក្លាយជាទង្វើក្បត់ប្រជាជនប៉ាឡេស្ទីន

១៤៖ រាជរដ្ឋាភិបាល ណែនាំក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំ ស្វែងរកទីផ្សារកសិផល សម្រាប់ប្រជាកសិករ

១៥៖ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ថាការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយ អ៉ីស្រាអែល កាន់តែខិតជិតមកដល់

១៦៖ រាជរដ្ឋាភិរបាល សម្រេចកែសម្រួលខ្លឹមសារមួយចំនួន នៃគណៈកម្មាធិការកែទម្រង់ រដ្ឋបាល សាធារណៈ

១៧៖ ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ UN៖ រុស្ស៉ី ជួយកូរ៉េខាងជើង នឹងក្លាយជាការបង្កហេតុដោយផ្ទាល់

១៨៖ កម្ពុជា-ចិន បិទសមយុទ្ធសុខាភិបាលយោធារួមគ្នា ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»

១៩៖ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ សមយុទ្ធកងទ័ពកម្ពុជា-ចិន បន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធាប្រទេសទាំងពីរ

២០៖ វិភាគអន្តរជាតិ៖ ដើមហេតុនៃជម្លោះរវាងអាស៊ែបៃហ្សង់ និងអាមេនី?

- ព័ត៌មាន Fresh News Plus

១៖ កម្មវិធីពានរង្វាន់ដ៏ធំក្នុងវិស័យ K-POP គឺ «MAMA» នឹងប្រារព្ធឡើងនៅក្នុងប្រទេសជប៉ុន នាឆ្នាំ២០២៣នេះ

២៖ បុគ្គលិក Apple ត្រៀមធ្វើកូដកម្មដំឡើងប្រាក់ខែនៅចុងសប្តាហ៍នេះ

៣៖ ខ្សែបម្រើស្លាប Ivan Perisic របស់ក្លិប Tottenham នឹងត្រូវអវត្តមាន សម្រាប់រយៈពេលនៅសល់ក្នុងរដូវកាលនេះ បន្ទាប់ពីរងរបួសជង្គង់

៤៖ ទេសរដ្ឋមន្ដ្រី ថោង ខុន ដឹកនាំប្រតិភូកីឡាកម្ពុជា ទៅប្រកួតកីឡាអាស៊ី នៅចិន ប្រកបដោយក្ដីសង្ឃឹម និងការជឿជាក់

៥៖ Bayern Munich បំបាក់ Man United យ៉ាងតានតឹងក្នុងលទ្ធផល ៤-៣ នៃវគ្គចែកពូល Champions League

៦៖ ក្រុមរយថន្តប្រណាំង McLaren បន្តកិច្ចសន្យាជាមួយកីឡាករ Oscar Piastri រហូតដល់ដាច់ឆ្នាំ២០២៦

៧៖ សមាជិកទាំងអស់នៃក្រុម BTS បន្តកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុន Hybe ខណៈសកម្មភាពជាក្រុមកំពុងផ្អាក ព្រោះសមាជិកចូលបម្រើយោធា​


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)