មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចេញគាំទ្រលិខិតចំហរបស់ក្រសួងសុខាភិបាល
10-08-2016 17:51
(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ បានចេញលិខិតគាំទ្រយ៉ាងពេញទំហឹង ជាមួយលិខិតចំហរបស់ក្រសួងសុខាភិបាល ប្រតិកម្មទៅលើលិខិតមិត្តអ្នកអានមួយ មានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក» ដែលសរសេរក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ចេញកាលពីថ្ងៃទី០៨ ខែសីហា កន្លងទៅ។
តាមលិខិតគាំទ្ររបស់មន្ទីរខេត្តកំពង់ឆ្នាំ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលខេត្ត សូមបដិសេដជាដាច់ខាតចំពោះពាក្យថា សុខាភិបាលសម្ងំដេក ដែលពាក្យនេះ ផ្ទុយទៅនឹងភាពជាក់ស្ដែងនៃការខិតខំបំពេញការងារ បម្រើសេវាសុខាភិបាល បន្តពង្រឹង និងពង្រីកបន្ថែមនូវសេវាចម្បងនេះ ជូនប្រជាពលរដ្ឋគ្មានពេលសម្រាក ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយមិនគិតប្រាក់ជាធំឡើយ។
អមជាមួយលិខិតគាំទ្រខាងលើនេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានលើកបង្ហាញពីសមិទ្ធផលការងារជាច្រើន ដែលមានរៀបរាប់ដូចខាងក្រោម៖