(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកអំណោយ គ្រឿងឧបភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនប្រជារដ្ឋ ១០៧គ្រួសារ ព្រមទាំងកសាងផ្លូវថ្នល់បេតុងមួយខ្សែប្រវែ ១៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ដែលជាអំណោយថវិកាផ្ទាល់ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ ដែលរស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត មានប្រសាសន៍ថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះការចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំង និងបានពាំនាំផ្ញើរសួរសុខទុក្ខពី សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបាននាំយកអំណោយ និងបានកសាងសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ ក៏ដូចជាដូចជា «វត្តព្រះគោពោធិ៍ព្រឹក្ស» នេះផងដែរ។

អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងបន្ថែមថា សម្ដេចតេជោ គឺជាបិតាសន្តិភាពដ៏អង់អាចដ៏ពិតប្រាកដ ហើយសម្ដេចតេជោ ជាអ្នកមានគុណដ៏ធំធេងក្នុងការរំដោះ និងស្រោចស្រង់ជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ ចេញពីភាពទុក្ខវេទនាប្រល័យពីពូជសាសន៍ រហូតមានសុខសន្តិភាពមកដល់បច្ចុប្បន្ន។

អ្នកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ផងដែរថា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរមកដល់សព្វថ្ងៃនេះ បានគុណបុណ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គុទេសក៍ដឹកនាំមានភាពវៃឆ្លាត ប៉ិនប្រសប និងចាស់ទុំនយោបាយ ប្រកបទៅដោយភាពរីកចម្រើននៃការអភិវឌ្ឍ ផ្លូវ ថ្នល់ ស្ពាន អគារពាណិជ្ជកម្មខ្ពស់ស្កឹមស្កៃរីកដុះដាលដូចផ្សិត ប្រជាពលរដ្ឋមានជីវភាពធូរធា ក្រោមម្លប់សន្តិភាព។

ក្នុងការជួបសំណេះសំណាលនេះផងដែរ ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ជាចុងក្រោយ ប្រជាពលរដ្ឋទាំងអស់មានក្ដីរំភើបយ៉ាងក្រៃលែង សូមថ្លែងអំណរអរគុណ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់​ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ តបតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ចុះមកពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។

សូមជម្រាបថា ក្នុងឱកាសជួបសួរសុខទុក្ខនេះដែរ មានកាអញ្ជើញចូលរួមអមដំណើរដោយ៖

១៖ លោកបណ្ឌិត ស៊ុំ ឈុំឡុង
២៖ លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
៣៖ លោកបណ្ឌិត អិម វិបុល ទីប្រឹក្សា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
៤៖ លោកបណ្ឌិត ឈឿន សាវន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
៥៖ លោកស្រីបណ្ឌិត ហង្ស បូរី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
៦៖ កញ្ញាបណ្ឌិត សំរោង មន្ត្រា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
៧៖ លោកបណ្ឌិត ទិត ផល្លា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
៨៖ លោកបណ្ឌិត ណេន ចិន្ដា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
៩៖ លោកបណ្ឌិត ឈឿន សម្បត្តិ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)
១០៖ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធស្រុកផងដែរ៕