(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រុមការងារ១០០រាត្រី បានអំពាវនាវដល់បណ្តាញក្រុមការងារ១០០រាត្រីតាមបណ្តារាជធានី-ខេត្ត អង្គការសង្គមស៊ីវិល សហគមន៍ សមាគមនានា ផ្តួចផ្តើមគំនិតដាំកូនឈើប្រណីត ឈើហូបផ្លែតាមសហគមន៍មូលដ្ឋាននានា ដើម្បីលើកកម្ពស់ជីវភាព សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនបរិយាកាសធម្មជាតិ។

យុទ្ធនាការនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ក្រសួងបរិស្ថាន ក្នុងគោលនយោបាយស្តារគម្របព្រៃឈើឡើងវិញ និងជំរុញជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សម្រាប់បងប្អូនដែលមានគម្រោង សូមផ្ញើទៅកាន់អគ្គលេខាធិការរដ្ឋាន ក្រុមការងារ១០០រាត្រី និងសហភាពអង្គការសង្គមសុីវិលនូវលេខ៖ 09 83 37 371 និង 012 26 62 76៕