(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងបាឋកថាជាសាធារណៈ របស់សាស្ត្រាចារ្យ Wolfgang Drechsler មកពីសាកលវិទ្យាល័យ Harvard ស្តីពី «អនាគតនៃរដ្ឋបាលសាធារណ:៖ ភាពឆាប់រហ័ស ស្ថេរភាព និងឌីជីថល (The Future of Public Administration: Agility, Stability, and Digitality)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន និស្សិត និងសាធារណជនប្រមាណ ២៥០នាក់។
បាឋកថានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្នុងគោលបំណងចែករំលែកបទពិសោធ និងចំណេះដឹងពីបច្ចេកវិទ្យាឌីជីថល ការកំណត់គោលនយោបាយសំខាន់ៗដើម្បីជំរុញការធ្វេីបរិវត្តកម្មឌីជីថលនិងកត្តាគន្លឹះសម្រាប់អនុវត្តការងារ នៅក្នុងអង្គភាពប្រកបដោយភាពច្នៃប្រឌិត៕