Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រៃវែង ឃាត់ក្មេងស្រីៗ ដែលបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ យកទៅអប់រំ និងធ្វើកិច្ចសន្យា

21-09-2023 12:08

(ព្រៃវែង)៖ ក្រៅពីយុទ្ធនាការបោសសំអាតក្មេងទំនើង សិស្សគេចសាលាជាបន្តបន្ទាប់ នៅពេលនេះនគរបាលខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យនាំខ្លួន ក្មេងស្រីៗ ដែលបើកឆាកប្រយុទ្ធគ្នា យកមកអប់រំ និងធ្វើកិច្ចសន្យា។

គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានករណីក្មេងស្រីៗវាយគ្នាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់បទបញ្ជាវរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង ដឹកនាំកម្លាំង អន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលក្រុងព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ រហូតឈានដល់កំណត់មុខសញ្ញា ធ្វើការនាំខ្លួនក្រុមក្មេងស្រីៗខាងលើ មកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរបំភ្លឺ និងអប់រំណែនាំ ធ្វើកិច្ចសន្យា រួចអញ្ជើញអាណាព្យាបាល ឪពុកម្ដាយ មកធ្វើការធានា ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕