(ភ្នំពេញ)៖ ធនាគារឯកទេសវីង (Wing) ជាធនាគារឈានមុខគេ នៅលើសេវាកម្មវេរប្រាក់ចល័ត ទទួលបានពានរង្វាន់និយោជកឆ្នើម ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands ដែលរៀបចំឡើងដោយ វិទ្យាស្ថាន Employer Branding នៅប្រទេសសំាហ្គាពួរ ។ ពាងរង្វាន់នេះ ត្រូវបានផ្តល់ជូនទៅលោក ចូចូ ម៉ាឡូឡូស អគ្គនាយធនាគារឯកទេសវីង និងលោក ឡោ សៀងហៃ នាយកផ្នែកធនធានមនុស្ស។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយធនាគារឯកទេសវីង បានឲ្យដឹងថា «ការឈ្នះពានរង្វាន់នេះបង្ហាញថា វីង គឺមិនត្រឹមតែជាធនាគារផ្តល់សេវាផ្ទេរប្រាក់ ចល័តនាំមុខគេជាលើកដំបូង ហើយនិងជឿទុកចិត្តបំផុត តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនមួយ ដែលប្រជាជនកម្ពុជាកំពុងស្វែងរក ដើម្បីបង្កើតការអភិវឌ្ឍ និងការលើកកម្ពស់ អាជីពរបស់ខ្លួន។ ជ្រុងមួយនៃបេសកកម្ម របស់ក្រុមហ៊ុនវីង គឺបង្កើត កន្លែងមួយសម្រាប់បុគ្គលិក ដើម្បីពង្រីកអាជីពរបស់ពួកគេ ការអភិវឌ្ឍជំនាញ និងសមត្ថភាព របស់ពួកគេ ពីព្រោះបុគ្គលិកបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងចក្ខុវិស័យ របស់ក្រុមហ៊ុននេះ ដោយផ្តល់ឲ្យប្រជាជនកម្ពុជា ជាមួយនឹងដំណើរការ សេវាហិរញ្ញវត្ថុចល័ត ដើម្បីកែលម្អ និងជីវិតរស់នៅប្រចាំថ្ងៃ»។
លោកបានបន្តទៀតថា «កម្មវិធីនេះ បានជំរុញការលើកទឹកចិត្តដល់ក្រុមហ៊ុន ឲ្យខិតខំបង្កើត អ្វីដែរថ្មីបន្ថែមទៀត និងផ្តល់ឱកាសឲ្យបុគ្គលិកពង្រឹងសមត្ថភាព និងដុងរបស់ពួកគេ ក៏ដូចជាជំរុញឲ្យមាន បរិយាកាសមួយ ដែលធ្វើឲ្យបុគ្គលិក មានការចូលរួមខិតខំប្រឹងប្រែង ចេះច្នៃប្រឌិត មានវិជ្ជាជីវៈ និងការតំាងចិត្ត ហើយវីង មិនត្រឹមតែមានបំណងក្លាយជា សេវាកម្មហិរញ្ញវត្ថុឈានមុខគេ នៅក្នុងទីផ្សារនោះទេ ប៉ុន្តែវីង នឹងនៅតែបន្តជាបុគ្គលិកឆ្នើមឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដោយអោយបុគ្គលិកទំាងអស់ អាចទទួលបានកាគំាទ្រពេញលេញ និងបរិយាកាសដែលល្អបំផុត។
គួរបញ្ជាក់ថា ASIA Best Employer Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែល បានចាប់ផ្តើមក្នុងឆ្នាំ២០១០ និងមានក្រុមហ៊ុននិយោជក និងអ្នកជំនាញ ដែលត្រូវបានចាត់ទុកថាជា ក្រុមហ៊ុនដែលជាមេដឹកនាំក្នុងការបង្កើត បទពិសោធន៍ដ៏ល្អ ដល់បុគ្គលិក ដោយផ្តោតលើ, ការថែរក្សា និងការទំនាក់ទំនង ដោយមើទៅលើ ការគ្រប់គ្រងល្អ ការអភិវឌ្ឍ និងការច្នៃប្រឌិត ។ ដោយមានការចូលរួមដោយក្រុមហ៊ុនជាច្រើននិងបុគ្គល មកពីប្រទេសផ្សេងៗគ្នាការប្រកួតលើកទី ៧នៃពានរង្វាន់ និយោជិកឆ្នើម៕