(ភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាល២រូបបន្ថែមទៀត។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នាយនគរបាលទាំង២រូប គឺលោកឧត្តមសេនីយ៍ទោ សុង លី និងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់។ មន្រ្តីនគរបាលជាន់ខ្ពស់ទាំង២រូបនេះ ជាអតីតស្នងការរងនគរបាលរាជធានីភ្នំពេញ។

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី៖