(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំនិងសហការី នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៦នេះបានអញ្ជើញចុះសួរសុខទុក្ខនិងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវជិតស្និទ្ធជាមួយ កម្មករ កម្មការនីរោងចក្រឡាងសុងដែលផលិតក្តាបន្ទះ ដែលស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះដែល លោក គង់ វិមាន បានលើកឡើងដោយស្នើឲ្យ កម្មករកម្មការនីទាំងអស់ត្រូវធ្វើសៀវភៅការងាររបស់ខ្លួននិងពិនិត្យសុខភាព ជាប្រចាំសូមស្នើឲ្យក្រុមហ៊ុនធ្វើការជ្រើសរើសប្រតិភូបុគ្គលិកជាបន្ទាន់ដោយមិនមែនធ្វើការចាត់តាំងនោះទេក្នុងការជ្រើសរើសប្រតិភូបុគ្គលិកគឺដើម្បីពិភាក្សាគ្នារកច្រកដើរហើយតំណាងប្រតិភូត្រូវពន្យល់ណែនាំដល់កម្មករឲ្យយល់ពីការងារនិងបញ្ហាផ្លូវច្បាប់និយោជកមុននិងបញ្ឈប់កម្មករត្រូវរកមូលហេតុឲ្យបានច្បាស់លាស់ និងធ្វើការអប់រំណែនាំឲ្យបានពីរទៅបីដងមុនធ្វើការសម្រេចចិត្តនិងសូមកុំឲ្យគ្រាប់ខ្សាច់តូចល្អិតមួយគ្រាប់ស្ថិតក្នុងកែវភ្នែកដ៏ស្រស់ថ្លា របស់យើងចំពោះកម្មករមុនធ្វើអ្វីមួយ ត្រូវពិនិត្យមើលច្បាប់ការងារជាមុនសិន សូមទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខឲ្យបានគ្រប់គ្នា ហានិភ័យការងាររវាងថៅកែ និងកម្មករកម្មការរិនីមានទៅវិញទៅមកដូចគ្នា។ ប៉ុន្តែដើម្បីធានាបាននូវបញ្ហាទាំងនេះ តម្រូវឲ្យនិយោជក់ និងនិយោជិក គោរពច្បាប់ ស្តីពីការងារទាំងអស់គ្នា ។ សំរាប់បងប្អូនកម្មករ កម្មការិនី បើទោះបីទៅដល់ទីណា កន្លែងណា ក៏ដោយចាំបាច់ត្រូវតែមាន ឯកសារជាប់និងខ្លួននោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើសៀវភៅការងារ ប័ណ្ណការងារនិងលិខិតផ្សេងៗទៀត ។
លោកបានបន្តថា ថៅកែទាំងឡាយគួរតែបង្កើនការយកចិត្តទុកដាក់ជាមួយកម្មករ កម្មការរិនីឲ្យបានខ្លាំងក្លារបន្ថែមទៀត ហើយសូមមេត្តាកុំចាត់ទុកកម្មករ កម្មការរិនីជាខ្ញុំកញ្ជះដាច់ថ្លៃឲ្យសោះ គួរឲ្យតម្លៃពួកគាត់ឲ្យដូចខ្លួនឯងផង ព្រោះថា ពួកគាត់ក៏ជាមនុស្សដែរ។ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកបានសន្យាថានិងសហការណ៌ ជាមួយលោកថៅកែរោងចក្រ អង្គភាពពាក់ព័ន្ធ និងបងប្អូនកម្មករ កម្មការរិនី ដើម្បីឲ្យជិតស្និតជាមួយគ្នា ដោះស្រាយការងាររួមគ្នាហើយបង្កើតអោយមានពិធីសប្បាយៗជាមួយគ្នា យ៉ាងហោចមួយឆ្នាំដងដែរ ។ លោកស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវជិតស្និទ្ធជាមួយកម្មករ កម្មការនីរោងចក្រឲ្យបានច្រើន ។
ជាមួយគ្នានេះ លោកអៀង សុភាពប្រធានមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថា រោងចក្រឡាងសុងផលិតក្តារបន្ទះមានទីតាំង នៅភូមិថ្នល់បែកឃុំត្រពាំងប្ញស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ រោងចក្រមានកម្មករប្រមាណជាង២០០នាក់។ក្នុងច្បាប់ការងារកម្មករកម្មការនីត្រូវធ្វើការ ប្រាំបីម៉ោងត្រូវចូលរួមបង់ប្រាក់វិភាគទានបេឡាសន្តិសុខសង្គម ដើម្បីធានារ៉ាប់រងនូវហានីភ័យ ដែលកើតមានចំពោះខ្លួនកម្មករកម្មការន៏ត្រូវជ្រើសរើស មេក្រុមនិងត្រូវពិភាក្សាជាមួយនិយោជកនៅពេលមានបញ្ហាប្រឈម ដែលធ្វើឲ្យប៉ះពាល់ដល់កាងារក្នុងករណីមានរឿងរ៉ាវរហូតទៅដល់ការធ្វើបាតុកម្មត្រូវ ចាត់តំណាងមកធ្វើការដោះស្រាយបញ្ហាដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នាផងដែល ៕