Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា និមន្តប្រកាសតែងតាំង ព្រះបាឡាត់សាគរានុរ័ក្ខ គង់ ប្រុស ឱ្យឡើងជាព្រះមេគណស្ដីទីខេត្តព្រះសីហនុ

20-09-2023 18:31

(ព្រះសីហនុ)៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា អគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ (វត្តស្រះចក) នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិមន្តប្រកាសតែងតាំងព្រះបាឡាត់សាគរានុរ័ក្ខ គង់ ប្រុស ឱ្យឡើងជាព្រះមេគណស្ដីទីខេត្តព្រះសីហនុ។

ពិធិប្រកាសតែងតាំងព្រះបាឡាត់សាគរានុរ័ក្ខ គង់ ប្រុស ឱ្យឡើងជាព្រះមេគណស្ដីទីខេត្តព្រះសីហនុ បានធ្វើឡើងនៅវត្តសាមគ្គីគិរីស្ទឹងឆាយ ស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងដោយមានការចូលរួមអមដំណើរពីសម្តេចសង្ឃ និងព្រះមន្ត្រីសង្ឃជាច្រើនអង្គផងដែរ។

សូមបញ្ជាក់ថា ព្រះបាឡាត់សាគរានុរ័ក្ខ គង់ ប្រុស ត្រូវបានសម្តេចព្រះពោធិវ័ង្ស​កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្ដេចព្រះសង្ឃនាយករង​ទី១​ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញសេចក្តីសម្រេចតែងតាំងឱ្យឡើងជាព្រះមេគណស្ដីទីខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោយពីព្រះសាសនមង្គល ហ្វាន់ ហឿន ព្រះរាជាគណៈថ្នាក់កិត្តិយសជាព្រះវិមលសាគរ ព្រះមេគណខេត្តព្រះសីហនុ ដែលទទួលអនិច្ចធម្ម កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២៖០៩នាទីថ្ងៃត្រង់ ក្នុងព្រះជន្មាយុ ៦៤ព្រះវស្សា ដោយព្រះរោគាពាធ៕