(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបានទទួលការបណ្តុះណ្តាលរយៈពេលខ្លី លើជំនាញហែល និងមុជក្រោមទឹកដើម្បីសង្គ្រោះ និងបង្ការទប់ស្កាត់រាល់ បទល្មើសផ្សេងៗ ក្នុងទឹកប្រៃ និងទឹកសាប នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត។
ការបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមានលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត លោក ជឹង ផល្លា អភិបាលរងខេត្ត និងមានការចូលរួមពី បណ្តាគ្រូបង្វឹកដ៏ជំនាញ មកពីរាជធានីភ្នំពេញ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺប្រើរយៈពេលពី៣ ទៅ៤ថ្ងៃជាប់ៗគ្នា ដោយឧទ្ទេសនាមទ្រឹស្តីផង និងអនុវត្តជាក់ស្តែងផង ដើម្បីឲ្យវគ្គនេះ ទទួលបាននូវលទ្ធផល ព្រមទាំងការអនុវត្តន៍មានប្រសិទ្ធភាពខ្ពស់៕